website_news:20240412_01

ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ​២​៥​ម៉ឺន​នាក់​ ​ធ្វើដំណើរ​ចូលក្នុង​ប្រទេស​វិញ​តាម​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន

​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ​២​៥​ម៉ឺន​នាក់​ ​ធ្វើដំណើរ​ពី​ប្រទេស​នានា​ចូលក្នុង​ប្រទេស​វិញ​ ​នៅ​តាម​បណ្ដា​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​ ​ដើម្បី​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៣​ ​ដល់​ថ្ងៃ​ទី​១​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​។​

​កាលពី​ថ្ងៃពុធ​ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ​បញ្ជាក់​ថា​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ធ្វើដំណើរ​វិលត្រឡប់​ចូលក្នុង​ប្រទេស​វិញ​មាន​ចំនួន​ ​២​៥​៥​ ​៩​៧​៦​នាក់​ ​ដើម្បី​ជួបជុំ​បងប្អូន​ ​សាច់ញាតិ​ ​ក្នុង​ឱកាស​ពិធី​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​។​ ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រឡប់មក​ក្នុង​ប្រទេស​វិញ​ ​គឺ​មាន​ពលករ​ចំនួន​ ​៦​៨​ ​៥​៥​៧​នាក់​ ​ដែល​ធ្វើដំណើរ​តាម​បណ្ដា​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​។​

​កាលពី​ថ្ងៃ​ទី​៩​មេសា​ ​ក្នុងរយៈពេល​១​ថ្ងៃ​ ​មាន​ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​ចូល​តាម​បណ្ដា​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​ចំនួន​ ​៣​០​ ​៧​៤​៤​នាក់​ ​ក្នុង​នោះ​មាន​ពលករ​ចំនួន​ ​៧​ ​៩​១​០​នាក់​។​

​លោក​ ​សុខ​ ​វាសនា​ ​អគ្គនាយក​អន្តោប្រវេសន៍​ ​បាន​ស្នើ​ភាគី​ពាក់ព័ន្ធ​បង្កើន​ការ​យកចិត្តទុកដាក់​ ​និង​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ ​និង​ពលករ​ខ្មែរ​ទាំង​ចូល​ ​និង​ត្រឡប់ទៅវិញ​ ​ជាពិសេស​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​នៅ​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន​។​

​លោក​ ​កត្តា​ អ៊​ន​ ​អ្នកនាំពាក្យ​ក្រសួងការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ​ធ្លាប់​ឱ្យ​ដឹង​ថា​ ​ក្រសួង​បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ​ក្រសួងមហាផ្ទៃ​ ​អាជ្ញាធរ​ដែនដី​ ​និង​អង្គភាព​ពាក់ព័ន្ធ​ជួយ​ ​សម្របសម្រួល​ការ​ចេញ​-​ចូល​របស់​ពលករ​ខ្មែរ​នៅ​តាម​ច្រក​ព្រំដែន​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចូលក្នុង​ប្រទេស​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​។​

​អ្នកស្រី​ ​សេង​ ​គន្ធា​ ​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ ​ដែល​ធ្វើដំណើរ​តាម​ច្រក​ទ្វារ​ព្រំដែន​ ​បាន​ឱ្យ​ដឹង​ថា​ ​ការធ្វើដំណើរ​ឆ្នាំនេះ​មាន​ភាព​ងាយស្រួល​ជាង​ឆ្នាំមុន​ ​ព្រោះ​មាន​អាជ្ញាធរ​ជួយ​សម្របសម្រួល​ ​និង​ផ្ដល់​សេវា​មាន​ភាព​រហ័ស​ជាង​រាល់​ដង​។​

​អ្នកស្រី​បន្ថែម​ថា​ ​ការ​ចុះ​ជួយ​អន្តរាគមន៍​ ​និង​ការពារ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ពី​អាជ្ញាធរ​ដែនដី​ ​និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​គឺជា​ការ​គិតគូរ​របស់​រដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ​ ​ដែល​ធ្វើ​ឱ្យ​អ្នកដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​ ​គឺ​មាន​ភាព​កក់ក្ដៅ​ ​មានទំនុក​ចិត្ត​ ​និង​មិន​ភ័យ​បារម្ភ​ពី​អសន្តិសុខ​។​

​អ្នកស្រី​បន្ត​ថា​ ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ ​អ្នកស្រី​ ​ស្វាមី​ ​និង​កូន​ ​បាន​ធ្វើដំណើរ​មកលេង​ស្រុកកំណើត​ក្នុង​ខេត្ត​ពោធិ៍សាត់​ ​ដើម្បី​ជួបជុំ​បងប្អូន​ដូច​រាល់​ឆ្នាំ​ដែរ​។​

​លោក​ ​អ៊ុន​ ​ចាន់​ដា​ ​អភិបាល​ខេត្ត​កំពង់ចាម​ ​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​រយៈពេល​៤​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​១​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​សួនច្បារ​មុខ​សាលា​ខេត្ត​កំពង់ចាម​ ​ចាប់ពី​ម៉ោង​១​៤​:​០​០​នាទី​តទៅ​ ​និង​នៅ​តាម​ទីតាំង​រមណីយដ្ឋាន​ ​វត្តអារាម​នានា​ទូទាំង​ខេត្ត​ ​ដើម្បី​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ពីគ្រប់ទិស​ទី​ ​ជាពិសេស​ចូលរួម​អប​អរសាទរ​ទេវតា​ឆ្នាំ​ថ្មី​ ​ព្រះនាម​ ​«​ម​ហោ​ទ​រា​ទេវី​»​៕​​

website_news/20240412_01.txt · Last modified: 2024/04/19 15:38 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki