website_news:20240418_01

រយៈពេល១៥ថ្ងៃ មានពលរដ្ឋខ្មែរចំនួន ១៥.៨៧៣នាក់ បានធ្វើដំណើរត្រឡប់ចូលប្រទេសវិញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៤អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ដំណើរវិលចូលប្រទេសរបស់ពលរដ្ឋ និងពលករកម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានសង្កេតឃើញថា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារ និងប្រកបមុខរបរផ្សេងៗនៅ ក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់ ជាក់ស្តែង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនសរុប ចំនួន១៥,៨៧៣នាក់ ក្នុងនោះមានពលករសរុបចំនួន៦៦១នាក់។

បូកយោងគិតចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរចូលសរុបចំនួន ៤២៨,២១០នាក់ ដែលក្នុងនោះមានពលករចូលសរុបចំនួន១២៥,៧៩៧នាក់៕

website_news/20240418_01.txt · Last modified: 2024/04/19 16:10 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki