website_news:20240419_08

ក្រសួងការងារ​របស់​ប្រទេស​ថៃ​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​សម្រាប់​ពលករ​ខ្មែរ

ក្រសួងការងារ​របស់​ប្រទេស​ថៃ​ ​និង​ស្ថានទូត​កម្ពុជា​ ​បាន​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​សម្រាប់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ ​ដែល​មិនបាន​ត្រឡប់មក​ស្រុកកំណើត​វិញ​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងការងារ​ប្រទេស​ថៃ​ ​ដើម្បី​ផ្តល់​ភាព​សប្បាយរីករាយ​ដល់​ពលករ​ ​សិស្ស​ ​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ ​ដែល​មិនបាន​ត្រឡប់មក​ប្រទេស​វិញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នោះ​ ​យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដោយ​បាន​សហការ​ជាមួយ​ស្ថានទូត​នៃ​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ​ ​សមាគម​ន​ ​Southeast​ ​Asia​ ​chapter​ ​និង​សមាគម​មិត្ត​របស់យើង​”​។​

កម្មវិធី​ ​«​លំនៅ​ប្រជាជន​ខ្មែរ​នៅ​ប្រទេស​ថៃ​»​ ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​Super​ ​Star​ ​Arena​ ​ក្នុង​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​ក្រោមអធិបតីភាព​ ​លោក​ ​ហេង​ ​សួរ​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​លោក​ ​ហ៊ុន​ ​សារឿន​ ​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ​។​

​កម្មវិធី​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ ​៥​០​០​០​ ​នាក់​ ​ដោយ​បាន​ល្បែង​ប្រជាប្រិយ​ ​និង​រៀបចំ​ពិធី​សាសនា​ស្របតាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​ខ្មែរ​ ​ដែល​ក្នុង​ឱកាស​នោះ​ ​ក៏មាន​ស្តង់​លក់​អាហារ​ផលិតផល​ខ្មែរ​ដូចជា​ ​នំអន្សម​ ​នំបញ្ចុក​ខ្មែរ​ ​ជាដើម​។​

website_news/20240419_08.txt · Last modified: 2024/04/19 17:24 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki