website_news:20240422_02

នគរបាលចិន បានធ្វើមាតុភូមិនិវត្តន៍ជនប្រព្រឹត្តល្បែងស៊ីសង និងជនឆបោកជាង ៦៨០នាក់ ពីកម្ពុជា

ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​ចិន​ (​M​P​S) ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ​នគរបាល​ចិន​បាន​បញ្ចប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជន​សង្ស័យ​ល្បែងស៊ីសង​ ​និង​ជន​ឆបោក​ជាង​៦​៨​០​នាក់​ពី​ ​កម្ពុជា​។​

​នគរបាល​ចិន​បាន​រៀបចំ​ជើង​ហោះហើរ​ចំនួន​ពីរ​ដើម្បី​នាំ​យក​ជន​សង្ស័យ​ចំនួន​១​៣​៥​ ​នាក់​ចុងក្រោយ​មក​ទីក្រុង​ ​W​u​h​an​ ​ខេត្ត​ ​Hub​e​i​ ​ប្រទេស​ចិន​កាលពីដើម​ថ្ងៃអាទិត្យ​។​

​ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ ​នេះ​ជា​ការ​បញ្ចប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ឆ្នាំនេះ​ ​ខណៈ​ដែល​នគរបាល​ចិន​ ​និង​កម្ពុជា​បាន​បើក​ប្រតិបត្តិការ​រួមគ្នា​ ​ដើម្បី​ប​ង្រ្កា​ប​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ ​និង​ការ​ឆបោក​។​

​ការ​ធ្វើ​មាតុភូមិនិវត្តន៍​បាន​ចាប់ផ្តើម​នៅដើមខែនេះ​ ​ជា​លក្ខណៈ​ក្រុម​ផ្សេងៗ​គ្នា​។​

​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​នគរបាល​ចិន​បាន​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ ​ដូចជា​ការ​លេងល្បែង​ឆ្លង​ដែន​ ​និង​ការបោកប្រាស់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​។​

​នៅ​ឆ្នាំនេះ​ ​នគរបាល​ចិន​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ជន​សង្ស័យ​រាប់​ម៉ឺន​នាក់​ពី​ប្រទេស​នានា​ ​រួម​ទាំង​មី​យ៉ា​ន់​ម៉ា​ ​ហ្វីលីពីន​ ​និង​អា​រ៉ាប់​រួម​។​

​អាជ្ញាធរ​ចិន​ ​បាន​ប្តេជ្ញា​ប​ង្រ្កា​ប​ឧក្រិដ្ឋកម្ម​បែប​នេះ​ ​ខណៈ​ដែល​បន្ត​ក្រើន​រំលឹក​សាធារណជន​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀត​។​

website_news/20240422_02.txt · Last modified: 2024/04/22 16:02 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki