website_news:20240424_01

ក្រសួង​ការងារ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េ​ខាង​ត្បូង​ដើម្បី​ភាព​ងាយស្រួល​ក្នុងការ​ជ្រើសរើស​ពលក​រ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ធ្វើឱ្យមាន​ភាព​រលូន និង​ងាយស្រួល​សម្រាប់​ពលករ​កម្ពុជា​ក្នុងការ​ជ្រើស​រើស​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​ការងារ (EPS) របស់​ប្រទេស​កូរ៉េខាង​ត្បូង​។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Lee Woo Yong ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​ក្រសួង​មុខ​របរ​ និង​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ។

ក្នុងជំនួប​នៅ​ថ្ងៃទី១៩ ខែមេសា គេ​កត់សម្គាល​់ថា ប្រទេស​កូរ៉េ​កំពុង​លេចចេញ​ជា​ទីផ្សារការងារ​ល្អ​សម្រាប់​ពលករ​កម្ពុជា។ ក្រសួង​បាន​ឲ្យ​ដឹង​ក្នុង​សេចក​្តីថ្លែងការណ៍​មួយ​ថា វា​ជាទី​ផ្សារ​ដែល​កម្ម​ករក​ម្ពុ​ជា​អាច​ទទួល​បាន​ជំនាញ​ចាំបាច់​ដើម្បី​ឲ្យ​ពួកគេ​អាច​ចូល​ជា​កម្លាំង​ពលកម្ម​ជំនាញ​ពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ។

រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ មាន​ប្រសាសន៍​ថា គំនិត​ផ្តួចផ្តើម​ថ្មី​ជាមួយ​ប្រទេស​កូរ៉េ​នឹងមិន​ត្រឹមតែ​ផ្តោត​លើ​ការ​ជ្រើសរើស​បុគ្គលិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រឹង​ជំនាញ​ការងារ​របស់​ព​លករ​កម្ពុជា​ផងដែរ។

ប្រព័ន្ធ​អនុញ្ញាត​ការងារ​របស់​ប្រទេស​កូរ៉េ (EPS) អនុញ្ញាតឱ្យ​និយោជក​នៅក្នុង​ប្រទេស​កូរ៉េ ដែល​មិនបាន​ជួល​អ្នក​ស្រុក​ឱ្យ​ជួល​កម្មករ​បរទេស​ស្របច្បាប់។ វិស័យ​មួយចំនួន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​កម្លាំង​ពលកម្ម​រួមមាន កសិកម្ម ការ​បង្កាត់​ពូជ នេសាទ សំណង់ និង​ផលិតកម្ម។ ដើម្បី​ធានាបាន​នូវ​តម្លាភាព និង​ទប់ស្កាត់​ការ​អនុវត្ត​អំពើពុករលួយ រដ្ឋាភិបាល​កូរ៉េ​ចូលចិត្ត​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ភ្នាក់ងារ និង​ស្ថាប័ន​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​ផ្សេងទៀត​សម្រាប់ EPS។

រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ មាន​ប្រសាសន៍​ថា ការងារ​របស់​កម្មក​រ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​ការងារ (EPS) និង​ការពង្រីក​ទីផ្សារការងារ​លើ​ប្រភេទ​ទិដ្ឋាការ E-7 គឺ​ស្របតាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រីក​ឱកាស​ដល់​កម្មករ​កម្ពុ​ជា។

លោក​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ក្រសួង​ការងារ​កូរ៉េ​នឹង​ជួយ​កម្មករនិយោជិត តាមរយៈ​ការបង្រៀន​ភាសា​កូរ៉េ។ នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ ភាសា​កូរ៉េ​នឹង​ត្រូវបាន​បង្រៀន​ដល់​កម្មករ​ដែល​ចុះឈ្មោះ​ចូលរៀន​ក្រោម​កម្មវិធី EPS ។

លោក Lee Woo Yong ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ធនធាន​មនុស្ស នៃ​ក្រសួង​ការងារ​ប្រទេស​កូរ៉េ មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​បាន​បញ្ជូន​កម្មករ​ក្រោម​គម្រោង EPS តាំងពី​ឆ្នាំ ២០០៦ មក៕​ លោក ហេង សួរ (ស្តាំ) រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់ដៃ​ជាមួយ​លោក Lee Woo Yong ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស ក្រសួង​មុខ​របរ​ និង​ការងារនៃ​សាធារណរដ្ឋ​កូរ៉េ នៅ​រាជធានី​ភ្នំពេញ។ ​ រូបភាព៖ MLVT

website_news/20240424_01.txt · Last modified: 2024/04/24 12:20 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki