website_news:20240430_01

វេលាម៉ោង១១ថ្ងៃនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ទប់ស្កាត់អំពើរជួញដូរមនុស្ស និងកិច្ចគាំពារពលករនៅក្រៅប្រទេស»

សូមគោរពជម្រាបជូនថា ដើម្បីចូលរួមអបអរសាទរ«ទិវាពលកម្មអន្តរជាតិ ១ ឧសភា» នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ទប់ស្កាត់អំពើរជួញដូរមនុស្ស និងកិច្ចគាំពារពលករនៅក្រៅប្រទេស»។ តើស្ថានភាព និងបច្ចុប្បន្នភាពនៃការទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈការងារនៅក្រៅប្រទេសមានភាពល្អប្រសើរកំរិតណា? តើអ្វីទៅជាគោលនយោបាយ និងផែនការយុទ្ធសាស្ត្រក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស និងកិច្ចគាំពារពលករធ្វើការក្រៅប្រទេស? លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងឯកឧត្តម សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់អស់លោកអ្នកជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖

០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨ និងលេខ ០១០ ២២៧ ៩១៨។ ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈទំព័រហ្វេសប៊ុកឈ្មោះ «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅម៉ោង១១:០០នាទី ដោយមេត្រី!!!

website_news/20240430_01.txt · Last modified: 2024/04/30 16:13 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki