* ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ "កិច្ចប្រជុំពិភាក្សាអំពីការ កែសម្រួលទៅលើខ្លឹមសារ របាយការណ៍របស់ ក្រសួងជំនាញ"
លោកជំទាវ អគ្គលេខាធិការរង បានដឹកនាំ កិច្ចប្រជុំពិភាក្សាអំពីការ កែសម្រួលទៅលើខ្លឹមសារ របាយការណ៍របស់ ក្រសួងជំនាញ ដើម្បីបញ្ចូល ទៅក្នុងទម្រង់របាយការណ៍ គជបជ នៅបន្ទប់ប្រជុំ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ គជបជ។ វត្តមានអញ្ជើញចូលរួម កិច្ចប្រជុំនេះសរុបចំនួន ០៦ រូប (ស្រ្តី០១រូប)។
* ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ "កិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងារប្រចាំសប្ដាហ៌ និងទិសដៅបន្តសម្រាប់សប្ដាហ៍ក្រោយ"
លោកឧត្ដមសេនីយ៍ត្រី អ៊ិន មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាពការងារប្រចាំសប្ដាហ៌ និងទិសដៅបន្តសម្រាប់សប្ដាហ៍ក្រោយ។ កិច្ចប្រជុំបានផ្ដោតសំខាន់ទៅលើការរៀបចំទម្រង់របាយការណ៍គម្រូ របស់ក្រសួងជំនាញ ការរៀបចំលិខិតថ្មីៗមួយចំនួនសម្រាប់បញ្ចូលក្នុងប្រព័ន្ធវីគី និងពន្យល់អំពីរចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងការងារជួញដូរមនុស្ស។ សមាសភាពចូលរួម មានលោកឧត្ដមសេនីយ៍ត្រី តាវ វិភក្ដិ លោកស្រីវរសេនីយ៍ឯក ថោង សុវត្តី លោកវរសេនីយ៍ទោ ឆន ដារ៉ារិទ្ធ និងលោកវរសេនីយ៍ត្រី ហុក ដារី សរុបចំនួន០៥រូប (ស្រី០១រូប)។
