working_group:justice
Table of Contents
Home > About NCCT > Working Group
ក្រុមការងារ កិច្ចការយុត្តិធម៌
សមាសភាព ក្រុមការងារ កិច្ចការយុត្តិធម៌
| ឈ្មោះ | មុខតំណែង | សមាជិកភាព |
|---|---|---|
| ឯកឧត្តម អង្គ វង្ស វឌ្ឍានា | រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ | ប្រធាន |
| ឯកឧត្តម កើត រិទ្ធ | រដ្ឋលេខាធិការក្រសួងយុត្តិធម៌ | អនុប្រធានអចិន្ត្រយ៍ |
| លោក ង៉ែត សារ៉ាត | ព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាឧទ្ធរណ៍ក្រសួងយុត្តិធម៌ | អនុប្រធាន |
| ឯកឧត្តម ប៉ែន ពេជ្រសាលី | អគ្គនាយក នៃអគ្គយកដ្ឋានកិច្ចការអយ្យការក្រសួងយុត្តិធម៌ | អនុប្រធាន |
| ឯកឧត្តម ឧ.ទោ យឹម វិរៈ | អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជក្រសួងមហាផ្ទៃ | អនុប្រធាន |
| ឯកឧត្តម តូច ចាន់នី | អគ្គនាយកបច្ចេកទេសក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា | សមាជិក |
| ឯកឧត្តម សូ ឌីម៉ា | អនុប្រធានក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ | សមាជិក |
| ឯកឧត្តម ឧ.ឯក ឃុន សំបូរ | អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ | សមាជិក |
| លោកជំទាវ ឧ.ឯក ឌុច ដាណា | អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ | សមាជិក |
| លោក គឹម សុវណ្ណា | អនុប្រធាននាយកដ្ឋានច្បាប់ កុងស៊ុលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ | សមាជិក |
| លោក សុច សុផាន់ណារ៉ា | អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌក្រសួងយុត្តិធម៌ | សមាជិក |
| លោកស្រី ស៊ុន វណ្ណា | អគ្គនាយករងក្រសួងកិច្ចការនារី | សមាជិក |
| លោក ឧ.ទោ ជីវ ផល្លី | អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃ | សមាជិក |
| លោក ឧ.ត្រី លី ឡាយ | អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃ | សមាជិក |
| លោក វ.ឯក សូរ សារិន | ស្នងការរង ស្នងការដ្ឋានយុត្តិធម៌កងរាជអាវុធលើផ្ទៃប្រទេស | សមាជិក |
| លោក ឌី មថិលា | អនុប្រធានការិយាល័យក្រសួងយុត្តិធម៌ | សមាជិក |
| តំណាង | អង្គការដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិអង្គការ | សមាជិក |
ភារកិច្ច
ក្រុមការងារកិច្ចការយុត្តិធម៌ មានភារកិច្ច៖
- រៀបចំនីតិវិធីនិងផែនការសម្រាប់ប្រមូលទិន្នន័យនៃការផ្តន្ទាទោស ករណីជួញដូរមនុស្សឲបានជាប្រចាំ
- ប្រមូលទិន្នន័យពាក់ព័ន្ធនឹងដំណើរការផ្តន្ទាទោសករណីជួញដូរមនុស្ស ពីស្ថាប័នអយ្យការ និងសាលាដំបូងរាជធានីខេត្ត ឲ្យបានទៀងទាត់តាមពេលវាលាកំណត់
- ពង្រឹងកិច្ចសហការរវាងស្ថាប័នអយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីការងារប្រមូលព័ត៌មាន និងភស្តុតាងឲ្យបានគ្រប់គ្រាន់ដើម្បីបម្រើឲ្យការងារផ្តន្ទាទោសប្រកបដោយយុត្តិធម៌
- ពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងផែនការនានា ដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់
- ផ្សព្វផ្សាយអប់រំ និងបណ្តុះបណ្តាលមន្ត្រីអនុវត្តន៍ច្បាប់ ជំរុញកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិក្នុងការអនុវត្តច្បាប់ដើម្បីបង្ក្រាបអំពើជួញដូរមនុស្សជាអាទិ៍ ការអនុវត្តសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ និងការធ្វើបត្យាប័ន នៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ។ល។
- តាមដានត្រួតពិនិត្យ ការអនុវត្តនីតិវិធីពាក់ព័ន្ធការផ្តន្ទាទោស និងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងរវាងគ្នា ដើម្បីលើកកម្ពស់គុណភាពប្រព័ន្ថយុត្តិធម៌
- រៀបចំផែនការសកម្មភាព និងបង្កើតយុទ្ធសាស្ត្រឆ្លើយតបទៅនឹងសកម្មភាពការងារចំពោះមុខ
- ធ្វើរបាយការណ៍ទៀងទាត់អំពីលទ្ធផលសកម្មភាពនៃការអនុត្តការងារ ទៅអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មិនហួសពីថ្ងៃចុងក្រោយនៃខែនីមួយៗ និងរបាយការណ៍ ត្រីមាស ឆមាស ឆ្នាំ ដើម្បីបូកសរុបរបាយការណ៍ជូនគណៈកម្មាធិការជាតិ គ.ជ.ប.ជ
- ប្រជុំក្រុមការងារទៀងទាត់ប្រចាំខែ និងកិច្ចប្រជុំផ្សេងទៀត តាមការចាំបាច់
- ចូលរួមសកម្មភាពដទៃទៀត តាមការប្រគល់ជូនពី គ.ជ.ប.ជ។
NEWS
working_group/justice.txt · Last modified: by kun keorasmey
