working_group:law_enforcement
Table of Contents
Home > About NCCT > Working Group
ក្រុមការងារ អនុវត្តច្បាប់
សមាសភាព
| ឈ្មោះ | មុខតំណែង | សមាជិកភាព |
|---|---|---|
| ១. ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត | អគ្គស្នងការ នៃអគ្គស្នងការនគរបាលជាតិ | ប្រធាន |
| ២. ឯកឧត្តម ជីវ ផល្លី | អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ | អនុប្រធានអចិន្ត្រយ៍ |
| ៣. លោកជំទាវឱសថការី លី គឹមអេង | រដ្ឋលេខាធិការក្រសួងសុខាភិបាល | អនុប្រធាន |
| ៤. ឯកឧត្តម តាន់ សេណារ៉ុង | ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ | អនុប្រធាន |
| ៥. លោកឧត្តមសេនីយ៍ទោ តែ សុថារេត | អគ្គលេខាធិការរង គ.ជ.ប.ជ | អនុប្រធាន |
| ៦. លោកឧត្តមសេនីយ៍ទោ សុក សំបូរ | ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ | អនុប្រធាន |
| ៧. លោកជំទាវ ប៉ែន ផល្លីការ | ប្រធាននាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌ នៃក្រសួងយុត្តិធម៌ | អនុប្រធាន |
| ៨. លោក យូ សុភ័ក្រ | ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា | អនុប្រធាន |
| ៩. លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី | អគ្គនាយករង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ | សមាជិកា |
| ១០. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា | អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ក្រសួងមហាផ្ទៃ | សមាជិក |
| ១១. លោក ជួប ណារ៉ាត់ | អគ្គនាយករង អគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | សមាជិក |
| ១២. លោក ស៊ុំ វណ្ណារ័ត្ន | អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៏សង្គម ក្រសួងកិច្ចការនារី | សមាជិក |
| ១៣. លោក សេង សុជាតិ | ប្រធាននាយកដ្ឋានកិច្ចការកុងស៊ុល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ | សមាជិក |
| ១៤. លោកឧត្តមសេនីយ៍ទោ វ៉ែន មុន្នីរ័ត្ន | នាយករងទីចាតិការការងារព្រំដែនអគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ | សមាជិក |
| ១៥. លោកឧត្តមសេនីយ៍ទោ សុខ ងី | អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ | សមាជិក |
| ១៦. លោកស្រី កេត សារ័ត្ន | អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី | សមាជិកា |
| ១៧. លោកស្រីវរសេនីយ៍ទោ ហ្វាង ឈីងឈីង | ស្នងការរង នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស | សមាជិកា |
| ១៨. លោកវរសេនីយ៍ឯក ស៊ុំ ផាន់ណា | នាយការិយាល័យរដ្ឋបាល-សរុប នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អគ្គស្នងការដ្ឋាននគរបាលជាតិ | សមាជិក |
| ១៩. លោកវរសេនីយ៍ទោ ហ៊ាង វាសនា | នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស | សមាជិក |
| ២០. តំណាងអង្គការដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ | សមាជិក |
ភារកិច្ច
ក្រុមការងារអនុវត្តន៍ច្បាប់ មានភារកិច្ចដូចតទៅ៖ ពង្រឹងកិច្ចសហការរវាងសមាជិកក្នុងក្រុមការងារ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងដៃគូពាក់ព័ន្ធដទៃទៀតដើម្បី៖
- តាមដានត្រួតពិនិត្យសភាពការណ៍ និងការវិត្តប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស ទំនោរនិងបញ្ហាសង្គមដែលជាកត្តាអូសទាញ ឬជំរុញ ឬនាំប្រជាពលរដ្ឋទៅរកភាពងាយរងគ្រោះ ដោយការជួញដូរមនុស្ស ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់រូបភាព
- រៀបចំបង្កើតគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ ផែនការ និងថរិកា សម្រាប់ការងារបង្រាប បទល្មើសជួញដូរ និងសង្គ្រោះជនរងគ្រោះ ដាក់ជូន គ.ជ.ប.ជ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន អង្គការដៃគូរ ស្ថានទូត និងសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធ ក្នុងតំបន់ និងជាអន្តរជាតិ ពង្រីកការចូលរួមពីប្រជាពលរដ្ឋដើម្បីប្រមូលព័ត៌មាន ដែលអាចធានាដល់វិធានការបង្រាបបទល្មើស ចាប់ជនល្មើស និងជួយជនរងគ្រោះ ក្នុងករណីអំពើជួញដូរមនុស្សឆ្លងដែនទាន់ពេលវេលា
- លើកកម្ពស់ការអនុវត្ត អនុសញ្ញា សន្ធិសញ្ញា និងកត្តិកាសញ្ញាអន្តរជាតិ ច្បាប់ និងគោលនយោបាយជាតិ គោលការណ៍ណែនាំ កិច្ចព្រមព្រៀង អនុស្សរណៈទ្វេភាគី ពហុភាគី ផែនការនិងបទដ្ឋានពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ជាមួយបណ្តាភាគីពាក់ព័ន្ធក្នុងប្រទេស ក្រៅប្រទេស ក្នុងតំបន់ និងជាអត្តរជាតិ ឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់
- ចូលរួមតាមដានត្រួតពិនិត្យ ការងារជំនាញមន្ត្រីអនុវត្តន៍ច្បាប់ នៅតាមបណ្តារមូលដ្ឋានថ្នាក់ក្រោមជាតិ ទីតាំងឈរជើងរបស់កម្លាំងសមត្ថកិច្ចរាជធានី ខេត្តជាប់ព្រំដែន និងមានវិធានការតឹងរឹងសំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់
- ជម្រុញការអនុវត្តសកម្មភាពរបស់មន្ត្រីអនុវត្តន៍ច្បាប់នៅគ្រប់កម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- លើកកម្ពស់ការប្រើប្រាស់សេវាទូរស័ព្ទទាន់ហេតុការណ៍ និងបានចាត់វិធានការសមស្រប ទាន់ពេលវេលា
- ធ្វើរបាយការណ៍ទៀងទាត់អំពីលទ្ធផលកម្មភាពនៃការអនុវត្តច្បាប់ទៅអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មិនហួសពីថ្ងៃចុងក្រោយនៃខែនីមួយៗ និងរបាយការណ៍ ត្រីមាស ឆមាស ឆ្នាំ ដើម្បីបូកសរុបរបាយការណ៍ជូនគណៈកម្មាធិការជាតិ គ.ជ.ប.ជ
- ប្រជុំក្រុមការងារទៀងទាត់ប្រចាំខែ និងកិច្ចប្រជុំផ្សេងទៀត តាមការចាំបាច់
- ចូលរួមសកម្មភាពដទៃទៀត តាមការប្រគល់ជូនពី គ.ជ.ប.ជ។
លិខិតបទដ្ឋានគតិយុត្តិ
working_group/law_enforcement.txt · Last modified: by Lou Pengly
