User Tools

Site Tools


working_group:protection

Home > About NCCT > Working Group

ក្រុមការងារ ការពារជនរងគ្រោះ

សមាសភាព

ឈ្មោះ មុខតំណែង សមាជិកភាព
ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធាន
លោកជំទាវ ខៀវ បូរី រដ្ឋលេខា​ធិការ​​ក្រសួង​សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អនុប្រធាន​អចិន្ត្រយ៍
ឯកឧត្តម អ៊ិន វិធុរៈ អនុរដ្ឋលេខាធិការក្រសួង​សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អនុប្រធាន
លោកជំទាវ ប៉ែន រិកស៊ី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធាន
ល.ជ ឧត្តមសេនីយ៍ទោ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការរងគ.ជ.ប.ជ អនុប្រធាន
ឯកឧត្តម តូច ចាន់នី អគ្គនាយកក្រសួង​សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក
ល.ជ ឧត្តមសេនីយ៍ឯក ឌុច ដាណា អគ្គនាយករងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សមាជិក
លោក សុច សុផាន់ណារ៉ា អគ្គនាយករងក្រសួងយុត្តិធម៌ សមាជិក
លោកឧត្តមសេនីយ៍ត្រី ង៉ែត សំណាង នាយករងទីចាត់ការក្រសួងការពារជាតិ សមាជិក
លោកស្រី អ៊ឹង វណ្ណឬទ្ធី ប្រធាននាយកដ្ឋានក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក
លោក ស៊ន សេងហុក ប្រធាននាយកដ្ឋាននីតិកម្មក្រសួងអប់រំយុវជន និងកីឡា សមាជិក
លោក វេង ហៀង ប្រធាននាយកដ្ឋានការងារកុមារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ សមាជិក
លោក ជីន ចន អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ក្រសួងកិច្ចការនារី សមាជិក
លោក គឹម សុវណ្ណា អនុប្រធាននាយកដ្ឋានច្បាប់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
លោកស្រី ខាន់ ច័ន្ទវណ្ណា អនុប្រធាននាយកដ្ឋានក្រសួងព័ត៌មាន សមាជិក
ល.ស ឧត្តមសេនីយ៍ត្រី ណា នាង អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ សមាជិក
លោកឧត្តមសេនីយ៍ត្រី ម៉ុក ប៊ុនឈាង អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ សមាជិក
លោកស្រី កែវ ម៉ាលី អនុប្រធាននាយកដ្ឋានក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិក
លោកវរសេនីយ៍ទោ សោម វណ្ណេត នាយរងការិយាល័យស្រាវជ្រាវក្រសួងមហាផ្ទៃ សមាជិក
លោកវរសេនីយ៍ទោ ស សាវុធ នាយរងការិយាល័យបទល្មើសជួញដូរមនុស្សកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមាជិក
លោក ណុប ឬទ្ធា ប្រធានផ្នែកការពារកុមារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សមាជិក
ឯកឧត្តម នុត សវនា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា សមាជិក
លោក ម៉ម ដារ៉ូ អនុប្រធានការិយាល័យកាកបាទក្រហមកម្ពុជា សមាជិក
តំណាង អង្គការសកម្មភាពសហប្រជាជាតិដើម្បីប្រឆាំងការជួញដូរមនុស្ស សមាជិក
លោក នុត សំអុល ជំនួយការកម្មវិធីអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM] | សមាជិក | |កញ្ញា យឹម សុភារី| ជំនួយគម្រោង[[Ministry:Org UNODC|UNODC សមាជិក
លោក ឃ្លាំង រឹម មន្ត្រីគម្រោងអង្គការពលកម្មអន្តរជាតិ ILO សមាជិក
លោក ហេង សុហ៊ាញ នាយកកម្មវីធីអង្គការទស្សនៈពិភពលោក សមាជិក
លោក ថា សារ៉ាវុធ មន្ត្រីជំនាញអង្គការវីនរ៉ក់ Winrock សមាជិក
លោក ប៉ុក បញ្ញាវិចិត្រ ប្រធានអង្គការជួយស្ត្រីមានវិបត្តិ CWCC សមាជិក
លោក ស៊ុន វ៉ារិន្ទ ប្រធានអង្គការសម្ព័ន្ធចាប់ដៃ សមាជិក
លោក សេក សុផល ប្រធានកម្មវិធីមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធកុមារ សមាជិក
លោក ឆន អាន ប្រធានកម្មវិធីសុខភាពសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សមាជិក

ភារកិច្ច

ក្រុម​ការ​ងារ​ការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស មានភារកិច្ចដូចតទៅ៖

  • ពង្រឹង​ និងពង្រីក​កិច្ចសហការរវាងសមាជិក​ក្នុងក្រុមការងារ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ស្ថាប័នរដ្ឋ ឯកជន និងអង្គការដៃគូ ទាំងនៅក្នុងស្រុក និងនៅប្រទេស​ពាក់ព័ន្ធ​ដើម្បី៖
    • រៀបចំបង្កើត​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងថវិកាសម្រាប់ការងារ​ការពារ​ជន​រងគ្រោះ និងដាក់ជូន គ.ជ.ប.ជ ពិនត្យ និងផ្តល់យោបល់
    • ផ្តល់ព័ត៌មាន កំណត់អត្តសញ្ញាណជនរងគ្រោះ​ឲបានត្រឹមត្រូវ និងជួយ​ជនរងគ្រោះ​ឲ្យបានទាន់ពេលវេលា
    • ជួយ​ឲ្យជនរងគ្រោះ​មានសិទ្ធទទួលបាននូវសេវា​សមស្រប និងមានគុណភាព ឆ្លើយតបទៅនឹងកម្រិត​នៃភាពរងគ្រោះ មានជាអាទិ៍សេវាថែទាំ កិច្ចការពារ​ផ្លូវច្បាប់ ការផ្តល់ប្រឹក្សា សេវាសុខភាព សេវាសង្គមកិច្ច សារស្តារនីតិសម្បទា ការធ្វើមាតុភូមិ​និវត្ថន៍ ការធ្វើសមាសរណកម្មទៅក្នុងគ្រួសារ​ ឬសហគមន៍
    • លើកកម្ពស់​សិទ្ធិជនរងគ្រោះក្នុងការចូលរួម​ក្នុងសកម្មភាពនានាដោយ​គ្មាន​ការ​រើស​អើង
    • លើកកម្ពស់​ជីវភាពរស់នៅ ដល់ជនរងគ្រោះ​តាមរយៈការផ្តល់ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ បច្ចេកទេស​កែច្នៃក្នុងមុខរបរ ឥណទាន អប់រំសីលធម៌ និងបំណិនជីវិតជាដើម
    • ផ្តល់កិច្ចការពារ​ផ្លូវច្បាប់ ដោយជួយរក​ និង/ឬ ផ្តល់សេវាផ្នែកច្បាប់ដល់ជនរងគ្រោះ ឆ្លើយតបទៅនឹង​លក្ខ័ខ័ណ្ឌ និងកម្រិត​នៃភាពរងគ្រោះ​របស់​បុគ្គល ឬក្រុមគោលដៅ់
    • ទទួលយកជនរងគ្រោះដោយអំពើជួញដូរ ឬកេងប្រវ័ញ្ច​ដែលធ្វើមាតុភូមិនិវត្តន៍ ដើម្បីទទួលបានការ​ស្តារនីតិសម្បទា សេវានានា និងធ្វើសមាហរណកម្ម
    • តាមដាន និងគ្រប់គ្រងករណី​ជាប្រព័ន្ថ និងចងក្រងប្រព័ន្ធទិន្នន័យ
  • ចូលរួមតាមដាន ត្រួតពិនិត្យ​ការអនុវត្ត​សកម្មភាពរបស់ស្ថាប័នទទួលខុសត្រូវ ក្នុងការចងក្រងឯកសារ​មេរៀន បទពិសោធន៍ ជាករណីសិក្សា ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការអនុវរត្តសកម្មភាព ការពារជនរងគ្រោះ
  • លើក​កម្ពស់គុណភាពសេវាកម្ម​តាមមណ្ឌលថែទាំជនរងគ្រោះ ឲ្យស្របតាមបទដ្ឋាន​អប្បបរមានៃការថែទាំជំនួស
  • បង្កើត​លក្ខ័ខ័ណ្ឌ​នៃការ​ផ្តល់​នីតិសម្បទា ដល់មណ្ឌលថែទាំជនរងគ្រោះ ដើម្បីបង្កើតជាមជ្ឈមណ្ឌលគំរូ​ដែលមាន​លក្ខណៈងាយស្រួល និងផ្តល់សេវាជាកញ្ចប់
  • ធ្វើរបាយការណ៍ទៀងទាត់អំពីលទ្ធផល​កម្មភាពនៃអនុវត្តការងារ ទៅអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មិនហួសពីថ្ងៃចុងក្រោយនៃខែនីមួយៗ និងរបាយការណ៍ ត្រីមាស ឆមាស ឆ្នាំ ដើម្បបូកសរុបរបាយការណ៍ជូនគណៈកម្មាធិការជាតិ គ.ជ.ប.ជ
  • ប្រជុំក្រុមការងារទៀងទាត់ប្រចាំខែ និងកិច្ចប្រជុំផ្សេងៗទៀត
  • ចូលរួមសកម្មភាពដទៃទៀរ តាមការប្រគល់ជូនពី គ.ជ.ប.ជ។
working_group/protection.txt · Last modified: by Ran Sopheakpagna

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki