asean:asean-act:workshop:2024:01:start
Table of Contents
សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការតាមដាន និងរាយការណ៍នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្ស
Date: 06-07 Feb 2024
Venue: Cambodiana Hotel
លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ
| លក្ខណៈវិនិច្ឆ័យ | និយមន័យ | សំណួរវាយតម្លៃពាក់ព័ន្ធសំខាន់ៗ |
|---|---|---|
| ប្រសិទ្ធភាព Effectiveness | ប្រសិទ្ធភាពត្រូវបានកំណត់ជារង្វាស់មួយនៃកម្រិតដែលគំនិតផ្តួចផ្តើម កម្មវិធី ឬគម្រោងមួយសម្រេចបាននូវគោលបំណង ឬលទ្ធផលដែលបានគ្រោងទុក។ | តើកម្មវិធីមានប្រសិទ្ធភាពយ៉ាងដូចម្តេចក្នុងការសម្រេចបាននូវធាតុចេញ និង/ឬលទ្ធផលដែលចង់បាន? |
| ឥទ្ធិពល Impact | ការផ្លាស់ប្តូរជាវិជ្ជមាន និងអវិជ្ជមានដែលបង្កើតឡើងដោយការអន្តរាគមន៍មួយ ទោះជាដោយផ្ទាល់ ឬដោយប្រយោល ដោយចេតនា ឬអចេតនាក្តី។ ចំណុចនេះពាក់ព័ន្ធនឹងឥទ្ធិលនិងផលប៉ះពាល់ចម្បងដែលកើតចេញពីកម្មវិធី ឬគម្រោងលើសូចនាករសង្គម សេដ្ឋកិច្ច បរិស្ថាន និងសូចនាករអភិវឌ្ឍន៍ផ្សេងៗទៀត។ | តើកម្មវិធីមានផលប៉ះពាល់អ្វីខ្លះទៅលើអ្នកទទួលផលដែលបានគ្រោងទុក? (រំពឹងទុក និងមិនបានរំពឹងទុក វិជ្ជមាន ឬអវិជ្ជមាន) |
| ប្រសិទ្ធផល Efficiency | ប្រសិទ្ធផល វាស់វែងធាតុចេញ ទាំងគុណភាពនិងបរិមាណ ទាក់ទងនឹងធាតុចូល។ វាគឺជាពាក្យសេដ្ឋកិច្ចមួយដែលបង្ហាញថាគម្រោងប្រើប្រាស់ធនធានដែលមានតម្លៃទាបបំផុតតាមដែលអាចធ្វើទៅបានដើម្បីសម្រេចបានលទ្ធផលដែលចង់បាន។ ជាទូទៅ ចំណុចនេះតម្រូវឲ្យមានការប្រៀបធៀបអភិក្រមជាជម្រើសផ្សេងចំពោះការសម្រេចបាននូវធាតុចេញដូចគ្នា ដើម្បីមើលឃើញថាតើកិច្ចដំណើរការដែលមានប្រសិទ្ធភាពបំផុតត្រូវបានអនុវត្តឬទេ។ | តើសកម្មភាពនៃកម្មវិធីមានប្រសិទ្ធផលកម្រិតណា? តើ យើងអាចធ្វើបានដោយចំណាយតិច ឬទាន់ពេលវេលាជាងនេះដោយរបៀបណា? |
| និរន្តរភាព Sustainability | និរន្តរភាពទាក់ទងនឹងការវាស់វែងថាតើអត្ថប្រយោជន៍នៃសកម្មភាពឬគម្រោងមួយទំនងជានឹងបន្ត បន្ទាប់ពីមូលនិធិជំនួយត្រូវបានដកចេញ។ ក្នុងករណីខ្លះ ចំណុចនេះអាចរួមបញ្ចូលសញ្ញាណនៃនិរន្តរភាពផ្នែកសង្គម បរិស្ថាន ក៏ដូចជាហិរញ្ញវត្ថុ។ | តើលទ្ធផលទំនងជាមាននិរន្តរភាពគ្រប់គ្រាន់ និងជាប់លាប់ឬទេ? តើវានឹងបន្សល់ទុកកេរ្តិ៍ដំណែលឬទេ? |
| ភាពពាក់ព័ន្ធ Relevance | កម្រិតដែលកម្មវិធី ឬគម្រោងមានសង្គតិភាព ឬអនុលោមតាមអាទិភាព ឬគោលនយោបាយរបស់ក្រុមគោលដៅ អ្នកទទួល និងអ្នកផ្តល់មូលនិធិ/ម្ចាស់ជំនួយ និងដៃគូ។ភាពពាក់ព័ន្ធគឺជាពាក្យដែលប្រើដើម្បីពណ៌នាអំពីរបៀបដែលវត្ថុមួយមានភាពពាក់ព័ន្ធ ផ្សារភ្ជាប់ អាចអនុវត្តបាន ឬសម្របតាមកិច្ចការកំណត់មួយ។ វត្ថុមួយមានភាពពាក់ព័ន្ធប្រសិនបើវាបម្រើជាមធ្យោបាយទៅដល់គោលបំណងកំណត់មួយ។ | តើលទ្ធផលកម្មវិធីមានភាពពាក់ព័ន្ធទៅនឹងបរិបទគោលនយោបាយ និងតម្រូវការយ៉ាងដូចម្តេច? |
| ប្រសិទ្ធភាពចំណាយ Value for money | ដូចជាប្រសិទ្ធផលដែរ នេះគឺជាពាក្យសេដ្ឋកិច្ចមួយ។ ខុសពីប្រសិទ្ធផល ប្រសិទ្ធភាពចំណាយពិនិត្យមើលថ្លៃចំណាយនៃការសម្រេចបានលទ្ធផល។ | តើលទ្ធផលបានបង្ហាញពីភាពសមស្របនៃថ្លៃចំណាយកម្រិតណា ហើយថាតើលទ្ធផលនេះប្រៀបធៀបយ៉ាងដូចម្តេចទៅនឹងកម្មវិធីស្រដៀងគ្នា លើលទ្ធផលដែលទទួលបានពីការវិនិយោគ? |
| ភាពសមស្រប Appropriateness | អ្វីមួយដែលមានសីលធម៌ជាង ងាយស្រួលជាង សុវត្ថិភាពជាង ហើយទំនងជាអាចដំណើរការបានក្នុងស្ថានភាព ឬលក្ខខណ្ឌជាក់លាក់ណាមួយ។ នៅក្នុងការវាយតម្លៃ វាច្រើនតែសំដៅលើភាពសមស្របនៃកម្មវិធី គំរូ ឬកិច្ចដំណើរការកម្មវិធី។ | តើកិច្ចដំណើរការនៃកម្មវិធីមានយុត្តិធម៌ និងសមស្របយ៉ាងដូចម្តេច? (ដោយពិចារណាលើបញ្ហានានា ដូចជាយេនឌ័រ វប្បធម៌ ពិការភាព ឬគោលការណ៍?) |
| គំរូ/អភិក្រម Model/approach | គំរូ/អភិក្រមនៃកម្មវិធីអាចរួមបញ្ចូលអភិបាលកិច្ច ឬការរៀបចំស្ថាប័ន ទម្រង់នៃការអនុវត្ត និងគោលការណ៍ដែលត្រូវបានប្រើលើការអនុវត្តកម្មវិធី។ ចំណុចនេះជួនកាលត្រូវបានពិនិត្យនៅក្នុងការវាយតម្លៃមួយ – វាមិនមែនជារឿងចម្លែកទេដែលមានសំណួរអំពីរបៀបដែលគំរូប្រៀបធៀបទៅនឹងឧត្តមានុវត្តអន្តរជាតិ។ | តើអភិក្រមនៃកម្មវិធីប្រៀបធៀបយ៉ាងដូចម្តេចទៅនឹងឧត្តមានុវត្តអន្តរជាតិ? |
EOPOS និងលទ្ធផលរយៈពេលមធ្យម
គោលដៅរួមកម្មវិធី ASEAN-ACT នៅតែជា “រដ្ឋសមាជិកអាស៊ានមានប្រព័ន្ធយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ដែលផ្តល់ការដាក់ទណ្ឌកម្មលើជនជួញដូរ និងការពារសិទ្ធិមនុស្សរបស់ជនរងគ្រោះ”។
ខាងក្រោមជាលទ្ធផលចំនួនបីចុងក្រោយនៃកម្មវិធី (EOPOs) ត្រឹមឆ្នាំ ២០២៨៖
- EOPO ១: ការធ្វើផែនការ ការតាមដាន និងការធ្វើរបាយការណ៍របស់អាស៊ានលើការអនុវត្តអនុសញ្ញា ACTIP កាន់តែមានប្រសិទ្ធិភាព និងជំរុញសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) និងលើកជ្រោងសិទ្ធិជនរងគ្រោះ។
- EOPO ២: រដ្ឋសមាជិកអាស៊ានកាន់តែមានសមត្ថភាពក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របតាមអនុសញ្ញា ACTIP ជាពិសេស កាតព្វកិច្ចទាំងឡាយដែលជំរុញសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) និងលើកជ្រោងសិទ្ធិជនរងគ្រោះ។
- EOPO ៣: គោលនយោបាយ និងការអនុវត្តរបស់រដ្ឋសមាជិកអាស៊ាន ទទួលធាតុចូលពីភាគីពាក់ព័ន្ធ និងអនុលោមតាមអនុសញ្ញា ACTIP។
ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវ EOPOs ទាំង ៣ កម្មវិធី ASEAN-ACT សំដៅសម្រេចឲ្យបាននូវលទ្ធផលរយៈពេលមធ្យម (IO) ដូចខាងក្រោម៖
IO ១: ស្ថាប័នរដ្ឋសមាជិកអាស៊ានបានកែលម្អក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ ដើម្បីអនុវត្តកាតព្វកិច្ចរបស់ពួកគេអនុលោមតាមអនុសញ្ញា ACTIP
IO 1: ASEAN Member State agencies have improved legal and policy frameworks to implement their ACTIP obligations
IO ២: អាស៊ាន និងរដ្ឋសមាជិកកំពុងអនុវត្តនូវគំនិតផ្តួចផ្តើមប្រឆាំងការជួញដូរដែលយកចិត្តទុកដាក់លើយេនឌ័រ និងបរិយាបន្នប្រកបដោយប្រសិទ្ធភាព
IO 2: ASEAN and member states are effectively implementing gender-responsive and inclusive counter-trafficking initiatives
IO ៣: តួអង្គមិនមែនរដ្ឋ រួមមានក្រុមជនងាយរងគ្រោះ និងជនរងគ្រោះដែលរស់រានមានជីវិត នឹងមានឥទ្ធិពលលើច្បាប់ គោលនយោបាយ និងការអនុវត្ត
IO 3: Non-state actors, including marginalised groups and victim-survivors, are influencing laws, policies and practices
IO ៤: អាស៊ាន និងរដ្ឋសមាជិកមានប្រព័ន្ធតាមដាន រាយការណ៍ និងការសិក្សាដែលឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន
IO 4: ASEAN and member states have gender-responsive and inclusive monitoring, reporting and learning systems
IO ៥: ស្ថាប័នរដ្ឋសមាជិកអាស៊ានកំពុងអនុវត្តវិធានការប្រឆាំងអំពើពុករលួយ ដើម្បីដោះស្រាយការសមគំនិតនៅក្នុងការជួញដូរមនុស្ស
IO 5: ASEAN Member State agencies are implementing anti-corruption measures to address complicity in trafficking in persons
IO ៦: អាស៊ាន និងរដ្ឋសមាជិកបានបង្កើនកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមប្រឆាំងការជួញដូរមនុស្ស
IO 6: ASEAN and member states have enhanced cooperation on counter-trafficking initiatives
IO ៧: ការអនុវត្តរបស់អាស៊ាន និងរដ្ឋសមាជិកនៃអនុសញ្ញា ACTIP ត្រូវបានផ្តល់ព័ត៌មានដោយនិន្នាការផ្អែកលើភ័ស្តុតាង និងការអនុវត្តល្អក្នុងតំបន់ និងសកលលោកកាន់តែប្រសើរឡើង
IO 7: ASEAN and member states’ implementation of the ACTIP is increasingly informed by regional and global evidence-based trends and good practices
IO ៨: ស្ថាប័នរដ្ឋសមាជិកអាស៊ានមានតម្លាភាព និងគណនេយ្យភាពក្នុងការអនុវត្តគំនិតផ្តួចផ្តើមប្រឆាំងការជួញដូរមនុស្ស
IO 8: ASEAN Member State agencies are transparent and accountable in implementing counter-trafficking initiatives
Photos
asean/asean-act/workshop/2024/01/start.txt · Last modified: by In Mean
























