commune_safety:start
Table of Contents
គោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព
ចំណុចសំខាន់
នៅ ខែ មករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលអាណត្តិទី៦ បានកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដោយមានលក្ខណ:សម្បត្តិចំនួន ៧ចំណុច៖
- ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
- គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿនញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
- មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
- គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
- ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
- មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព
គោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” របស់រដ្ឋាភិបាលកាលពីឆ្នាំ ២០១០
ឯកសារ
commune_safety/start.txt · Last modified: by In Mean
