international_cooperation:start

ក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ និងអន្តរជាតិ

Back > ក្រុមការងារសហប្រតិបត្តិការអន្តរជាតិ

មន្ត្រីជំនួយការមកពីអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មាន​ភារកិច្ច​ជួយ​ដល់​ក្រុម​ការងារបច្ចេកទេសថ្នាក់​ជាតិ

🗓️ Calendar | 📝 តារាងឈ្មោះមន្រ្តី

ឯកសារ

ផែនការសកម្មភាព

របាយការណ៍និងទិសដៅបន្ដ​

ការកសាងលិខិតបទដ្ឋានគតិយុត្ត

កម្មវិធី

សិក្ខាសាលា

តួនាទី ភារកិច្ច

  • ចូលរួមជាមួយក្រុមការងារជំនាញអន្តរក្រសួង ស្ថាប័ន ទទួលបន្ទុកការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទំនាក់ទំនង សម្របសម្រួល គាំទ្រ សហការ ផ្តល់ និងទទួលព័ត៌មានស្តីពី ភាពរីកចម្រើនក្នុងការងារសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងភាពប្រឈម សន្និដ្ឋាន លើកយោបល់
  • តាមដាន ស្ថានភាពប្រែប្រួលនៃបទល្មើស កលល្បិចក្នុងករណីជួញដូរមនុស្សឆ្លងដែន
  • តាមដាន វាយតម្លៃ និងជំរុញការអនុវត្តផែនការសហប្រតិបត្តិការជាតិ អន្តរជាតិ ទ្វេរភាគី ពហុភាគី និងជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាជួញដូរមនុស្ស និងជួយជនរងគ្រោះ
  • សហការជាមួយដៃគូអភិវឌ្ឈន៍ និងវិស័យឯកជនលើការប្រមូលផ្ដុំធាតុចូលសំខាន់ៗទាក់ទងនឹងនិន្នាការថ្មីៗនៃការជួញដូរមនុស្សក្នុងស្រុក និងអន្តរជាតិ
  • ពង្រីកការផ្សព្វផ្សាយលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិនិងសហការជាមួយក្រុមការងារជំនាញពាក់ព័ន្ធដើម្បីជំរុញការអនុវត្ត កិច្ចព្រមព្រៀង អនុស្សរណៈនានាឲ្យមានប្រសិទ្ធភាព
  • ចូលរួមរៀបចំ ផ្តួចផ្តើម គាំទ្រ សម្របសម្រួល យុទ្ធនាការអប់រំផ្សព្វផ្សាយនានា ដែលរៀបចំឡើងដោយក្រសួងស្ថាប័នពាក់ព័ន្ធ
  • ផ្សព្វផ្សាយផែនការ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងលទ្ធផលការងារនានារបស់គណៈកម្មាធិការជាតិ ជូនសមាជិកនៃក្រុមការងារជំនាញអន្តរក្រសួងស្ថាប័ន
  • សហការកសាងផែនការសកម្មភាពអគ្គលេខាធិការដ្ឋាន រយៈពេលខ្លី មធ្យម វែង លើកទិសដៅអនុវត្តស្របតាមដំណាក់កាលនីមួយៗ​ និងកំណត់សូចនាករអនុវត្តសម្រាប់ការងារសហប្រតិបត្តិការអន្តរជាតិ
  • ចូលរួមប្រជុំទៀងទាត់ជាមួយក្រុមមន្ត្រីជំនួយការផ្សេងទៀត ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មាន និងសហការដោះស្រាយភាពប្រឈមក្នុងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
  • តាមដាន បូកសរុប របាយការណ៍ ស្តីពីលទ្ធផលការងារបង្ការទប់ស្កាត់របស់ក្រុមការងារបង្ការទប់ស្កាត់ សន្និដ្ឋាន វាយតម្លៃអំពីប្រសិទ្ធភាពដាក់ជូនអគ្គលេខាធិការដ្ឋាន
  • លើកផែនការការងារ និងថវិកាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ដាក់ជូនលេខាធិការដ្ឋានរដ្ឋបាលសរុប
  • ចូលរួមប្រជុំទៀងទាត់ និងរាយការណ៍ការងារជាមួយអគ្គលេខាធិការដ្ឋាន និងបំពេញការងារផ្សេងទៀត តាមការប្រគល់ជូនរបស់អគ្គលេខាធិការដ្ឋាន។

Re-arrange

international_cooperation/start.txt · Last modified: by In Mean

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki