secretary:ការិយាល័យរដ្ឋបាល
Table of Contents
Home > Secretary General > Administration Office
ការិយាល័យរដ្ឋបាល
តារាងឈ្មោះមន្រ្តី
| លរ | ឋានន្តរស័ក្ក | ឈ្មោះ | តួនាទី | លេខទូស័ព្ទ | អ៊ីមែល |
|---|---|---|---|---|---|
| ០១ | ឧត្តមសេនីយ៍ទោ | គង់ ពុទ្ធី | ប្រធានលេខាធិការដ្ឋានរដ្ឋបាលសរុប | ||
| ០២ | លោកវរសេនីយ៍ឯក | ថោង វុទ្ធី | អនុប្រធានលេខាធិការដ្ឋាន | ||
| ០៣ | លោកវរសេនីយ៍ត្រី | អ៊ុំ ធារ៉ែន | នាយការិយាល័យ | ||
| ០៤ | លោកវរសេនីយ៍ត្រី | ហ៊ី រតនៈ | នាយរងការិយាល័យ | ||
| ០៥ | លោកវរសេនីយ៍ត្រី | ម៉ែន មរកត | នាយរងការិយាល័យ | ||
| ០៦ | លោកវរសេនីយ៍ត្រី | ស្រី មករា | នាយរងការិយាល័យ | ||
| ០៧ | លោកវរសេនីយ៍ត្រី | រ៉ា នីន | នាយផ្នែក |
តួនាទី និងភារកិច្ច
- ធ្វើសេនាធិការជូនលេខាធិការដ្ឋានក្នុងការទទួលខុសត្រូវ និងបញ្ជូនបញ្ជាទៅឱ្យការិយាល័យក្រោមឱវាទ
- ធ្វើនិត្យានុកូលកម្មលិខិតរដ្ឋបាលគ្រប់ប្រភេទ គ្រប់គ្រងលិខិតស្នាមចេញ-ចូល និងប្រថាប់ត្រាផលិត បោះពុម្ភឯកសាររដ្ឋបាល ដែលពាក់ព័ន្ធការងារអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ
- ព្រាងលិខិត ពិនិត្យតាក់តែង កែសម្រួលខ្លឹមសារលិខិតរដ្ឋបាល រៀបចំធ្វើកំណត់បង្ហាញលិខិតអញ្ជើញ ចាត់បញ្ជូន និងបែងចែកលិខិតស្នាមរដ្ឋបាល
- ណែនាំការអនុវត្តរបៀបរបប លក្ខការណ៍រដ្ឋបាលដល់អង្គភាព និងមន្រ្តីក្រោមឱវាទ
- ទទួលការអនុវត្តឱ្យធ្វើទំនាក់ទំនងសាធារណៈជាមួយភ្ញៀវជាតិ អន្តរជាតិ ក្រសួង ស្ថាប័ន អង្គការដៃគូ និងប្រទេសពាក់ព័ន្ធក្នុងសកម្មភាពសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
- ធ្វើការងារពិធីការ រៀបចំកិច្ចប្រជុំនានា សន្និបាទ សិក្ខាសាលា និងពិធីផ្សេងៗ
- រៀបចំប្រតិទិនការងារ និងកាលវិភាគការងារ និងគ្រប់គ្រងចេញលិខិតបញ្ជាបេសកកម្ម
- គ្រប់គ្រងមន្រ្តី បុគ្គលិក ច្បាប់ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌនគរបាលជាតិ ច្បាប់ស្តីពីសហលក្ខន្តិកៈដោយឡែករបស់មន្រ្តីរាជការស៊ីវិល ស្របតាមការកំណត់របស់ក្រសួងមហាផ្ទៃ
- លើកយោបល់ ស្នើសុំការតែងតាំង ដំឡើងឋានៈ និងឋានន្តរស័ក្តិ រៀបចំបែបបទស្នើសុំគ្រឿងឥស្សរិយយស មេដាយ និងប័ណ្ណសរសើរដល់មន្រ្តី បុគ្គលិក
- សហការៀបចំកម្មវិធីបណ្តុះបណ្តាលសម្ថភាព វាយតម្លៃអំពីតម្រូវការបណ្តុះបណ្តាល មន្រ្តីនគរបាលយុត្តិធម៌អំពីច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
- លើកយោបល់ក្នុងការជ្រើសរើស ចាត់បញ្ជូនមន្ត្រី បុគ្គលិក ទៅទស្សនកិច្ចសិក្សា ដកពិសោធន៍ និងធ្វើកម្មសិក្សារយៈពេលវែង មធ្យម ខ្លី ទាំងក្នុងប្រទេស និងក្រៅប្រទេស
- ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តជូនលេខាធិការដ្ឋាន តាមការកំណត់
- បំពេញភារកិច្ចផ្សេងៗទៀត ដែលប្រធានលេខាធិការដ្ឋានប្រគល់ឱ្យ។
ការិយាល័យពាក់ព័ន្ធ
secretary/ការិយាល័យរដ្ឋបាល.txt · Last modified: by 127.0.0.1
